Very Easy Margherita pizza

ឥឡូវនេះធ្វើ Pizza សម្រាប់ខ្ញុំវាងាយស្រួលដូចចៀនពងមាន់អ៊ីចឹង។ អ្នកមិនធ្លាប់ធ្វើ បែបគិតថា វាពិបាក តែបើអ្នកបានធ្វើវាចាប់ពីបីដងទៅ ខ្ញុំធានាថាអ្នកនឹងគិតថាវាងាយស្រួលជាទីបំផុត។

ខ្ញុំមិនចូលចិត្តញ៉ាំ Pizza ទិញស្រាប់ទេ ព្រោះចាប់តាំងពីចេះធ្វើខ្លួនឯងមក គិតថាទិញគេវា មិនឆ្ងាញ់ មើលទៅដូចជាមិនសូវមានផាសុខភាព ហើយថ្លៃទៀត។ ជាពិសេសនោះ ពេលដែល ធ្វើញ៉ាំខ្លួនឯង គឺញ៉ាំវាក្តៅៗ ចេញពីឡតែម្តង អ្នកនឹងមិនជឿឡើយថាវាមានឱជារសយ៉ាងណា បើប្រៀបធៀបនឹង Pizza ទិញគេ។

P1040261

Margherita គឺជា Pizza ដែលមិនមានដាក់អ្វីក្រៅពី ទឹកប៉េងប៉ោះ ឈីស Mozzarella និង ជីបាស៊ីល។ វាមើលទៅសាមញ្ញ តែឆ្ងាញ់ ហើយើងមិនមានអារម្មណ៍ថាបានញ៉ាំរបស់ដែលមិន សូវល្អសម្រាប់សុខភាពទៀតផង។ សំខាន់បំផុតវាងាយធ្វើខ្លាំងណាស់។

វិធ្វីវាមិនខុសពី Pizza រសជាតិសាច់មាន់ និង ផ្សិត​ ដែលខ្ញុំបានចុះផ្សាយពីពេលមុននោះទេ អ្នកអាចចាប់ធ្វើសាច់នំតាមរូបមន្តនេះបាន នៅពេលនេះខ្ញុំគ្រាន់តែរៀបរាប់ពីវិធីធ្វើគ្រឿងគ្រៅ ដែលត្រូវដាក់ពីលើសាច់នំតែប៉ុណ្ណោះ។

មានរឿងថ្មីមួយដែលខ្ញុំបានរកឃើញបន្ទាប់ពីធ្វើ Pizza ជាច្រើនដងរួចមក ព្រោះថាខ្ញុំមិនមាន ចានពិសេសសម្រាប់ដុត Pizza ដួចគេ រាល់លើក Pizza របស់ខ្ញុំហាក់ដូចមិនសូវក្រៀមនៅ ខាងក្រោម។ នេះវាជារឿងដ៏គួរឱ្យរំខានមួយ នៅពេលដែលយើងមាននំដែលមើលទៅគួរទំនង ឱ្យញ៉ាំពីខាងលើ ស្រាប់តែបាតនំទន់ៗ មើលទៅជ្រាយៗមិនគួរឱ្យចង់ញ៉ាំនោះ។ ជាសំណាង ល្អខ្ញុំបានរកដំណោះស្រាយបញ្ហានេះដោយចៃដន្យ ពេលមើលកម្មវិធីចម្អិនម្ហូបក្នុងទូរទស្សន៍ របស់ Jamie Oliver ។ តិចនិករបស់គាត់គឺ មុនពេលយកនំទៅដុតក្នុងល្អ អ្នកគួរយកនំ ទៅចៀន នៅលើខ្ទះប្រហែលបីទៅបួននាទីជាមុនសិន (ដោយមិនដាក់ខ្លាញ់!) បែបនេះវានឹងធ្វើឱ្យបាត នំស្ងួតក្រៀមគួរឱ្យចង់ញ៉ាំជាមិនខាន។

គ្រឿងផ្សំសម្រាប់ទឹកប៉េងប៉ោះ

– ប៉េងប៉ោះតូចៗ បួនផ្លែ

– ម្សៅស៊ុប Knorr រសជាតិសាច់មាន់ កន្លះស្លាបព្រាកាហ្វេ

– ម្រេចមួយចឹប

– ប្រេងអូលីវ១ស្លាបព្រាបាយ

– ខ្ទឹមសមួយកំពឹស

គ្រឿងផ្សំសម្រាប់ដាក់ពីលើ Pizza

– ឈីស Mozzarella មួយដុំ (100g)

– ស្លឹកជីបាស៊ីល ប្រហែលមួយដៃ

វិធីធ្វើ៖

1- ជាដំបូងត្រូវធ្វើទឹកប៉េងប៉ោះ។ លាងប៉េងប៉ោះឱ្យស្អាត់ ពុះវាជាបួនចំណិតដាក់វាលើ ក្រដាសអាលុយមីញ៉ូម រោយម្សៅស៊ុប Knorr និង ម្រេចពីលើ រួចច្រូចប្រេង អូលីវមួយស្លាបព្រាពីលើវាដែរ  ហើយយកទៅដុតក្នុងឡចំអិន ក្នុងកំដៅ២០០°C រយៈពេល ២០នាទី។

2- នៅពេលដែលប៉េងប៉ោះឆ្អិន ចូរស្រង់យកខ្ទឹមសដាក់ក្នុងចានក្រឡូមមួយហើយយក សមមកជ្រុំវាឱ្យបែកជាចំណែកតូចៗ ទើបចាក់ប៉េងប៉ោះដុតចូលទៅក្នុងចាននោះដែររួច បន្តជ្រុំវារហូតដល់ក្លាយទៅជាទឹកប៉េងប៉ោះខាប់ៗ។ កុំចោលប្រេងដែលនៅសេសសល់ លើក្រដាសអាលុយមីញ៉ូមនោះ យកវាទៅលាបលើបន្ទះនំ Pizza ដែលអ្នកបានធ្វើរួច ហើយនោះឱ្យសព្វ។

3- ដាក់ខ្ទះលើចង្ក្រានក្នុងភ្លើងក្តៅល្មម យកបន្ទះនំ Pizza មកចៀនប្រហែល ៤-៥ នាទី ឆែកមើលបាតវា នៅពេលដែលអ្នកគិតថាវាឆ្អិនល្មមហើយ លើកវាទៅដាក់នៅលើចាន ឬ ថាសដែលអ្នឹកនឹងដាក់ដុតហើយចាប់ផ្តើមយក ទឹកប៉េងប៉ោះមកលាបនៅលើនំ រួចរាល់ ហើយចាប់យកឈីស Mozzarella មកហែកដាក់លើនំ (អ្នកស្រុកអ៊ីតាលី មិនដែលកាត់ ឈីសមួយនេះឡើយ!) ។

4- បើកឡក្នុងកំដៅ ២២០°C ដុត Pizza​ រយៈពេល ២០នាទី ឬ ទាល់តែសាច់នំឡើង ពណ៌ក្រហម ឆ្អិនល្អ។ យក Pizza​ ចេញពីឡ ហើយរោយជីរBasil ពីលើទុកជាការស្រេច៕

My First English Album

It was the Backstreet Boys’ “Millennium”. I was in my grade 11 and 13 years of age. Brought to me by my brother who studied at Phnom Penh on his weekend home visit just before the new millennium start.

This is the best album I’ve ever owned. I was over the moon, instantly I loved it. I never like any album like this one, all songs are my favourite. The slows are so powerful, nostalgic and sweet (bitter-sweet for some) and the fast tracks are kick-ass cool.

I can easily recall to those moment of time at school that I couldn’t wait for afternoon break and went to somewhere quiet to listened to this album (my school 5 km from home so when I had full day class I stayed at school). My idea of place was under ម្លប់ដើមប្រេងខ្យល់ by the pond. That make me miss my buddy Tola who was so into English music just like me.

Once I sang “No one else come close” from the top of tamarind tree.

What a childhood of mine!

Home Made: Croissants & Pain Au Chocolat

There’s one thing I into so much these days: read food blogs. There are millions of talented, creative and amazing cooks share their fabulous recipes in the  blog. I love to stroll on those pages and see what I think I could try in my mini kitchen.

There were three ladies that stand out for me. I like them so much that make me go back to their blog every week just to see what’s exciting recipe of the day. It isn’t only their recipes are good, their side story and the way they share them are really fun to read. And this lady she won my heart with this yummy recipe that I never thought I could to do it.

There

Thanks to her genius break down to small batch just enough for two person and super clear and easy steps to follow, I am now very proud to say I can make Croissants and Pain au Chocolat my favourite French bites at home!

Too bad, I was so busy that night no time to prepare for a better picture. Still, they look lovely no? Taste sure were good :D

គុយទាវភ្នំពេញ!

ដើរផ្សាអាស៊ីថ្ងៃមុននៅជួរមីនិងគុយទាវ ឃើញគេមានលក់ គុយទាវធ្វើនៅប្រទេសយើង។ ឃើញភ្លាមខ្ញុំក៏ទិញវាភ្លែតតែម្តង ទាំងមិនដឹងថាអង្កាលនឹងមានពេលធ្វើវាញ៉ាំទេ ព្រោះតែថា វាកម្រនឹងឃើញរបស់ធ្វើនៅប្រទេសយើងលក់នៅទីនេះណាស់ ទើបខ្ញុំទិញវាដូច្នេះ។

មួយកញ្ចប់នេះតម្លែតែមួយអឺរ៉ូប៉ុណ្ណោះ!

នៅខាងក្រោយ

វិធីចម្អិន!